Bantub គឺជាកម្មវិធីគ្រប់គ្រងបន្ទប់ជួល
យើងគ្រប់គ្នាប្រហែលជាមានការលំបាកក្នុងការស្វែងរកបន្ទប់ជួល ឬផ្ទះជួលណាដែលមានតម្លៃសមរម្យ ហើយមានសុវត្ថិភាព។ ជាពិសេសសម្រាប់ម្ចាស់ផ្ទះជួលតែម្តង គាត់មានការលំបាកក្នុងការគ្រប់គ្រងបន្ទប់ តម្លៃទឹកភ្លើង ប្រវត្តិរបស់អ្នកជួល និងការបង់លុយប្រចាំខែរបស់អ្នកជួល។ Bantub គឺជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់អ្នកជួលងាយស្រួលស្វែងរកបន្ទប់ជួល និងម្ចាស់ផ្ទះជួលងាយស្រួលគ្រប់គ្រង វិក្កយបត្រទឹកភ្លើង ទទួលព័ត៌មានអំពីអ្នកជួលណាជិតដល់ថ្ងៃត្រូវបង់ថ្លៃបន្ទប់ គ្រប់គ្រងព័ត៌មានរបស់អ្នកជួលជាដើម។