នាទីកំណាព្យ ភាគ៣

នាទីកំណាព្យ ភាគ៣

Library
Aug 10, 2019
  • 6.5 MB

    파일 크기

  • Android 4.0.3+

    Android OS

នាទីកំណាព្យ ភាគ៣ 정보

청춘을위한시, 크메르시,시의시, 크메르시

នាទីកំណាព្យ ភាគ៣

កំណាព្យសម្រាប់យុវវ័យ, កំណាព្យខ្មែរ, កំណាព្យស្នេហ៍មាស, កំណាព្យជម្ងឺខ្មែរ, ពង្សាវតាខ្មែរ សង្ខេប បទកំណាព្យ, អក្សរសាស្ត្រខ្មែរ, ភាសាខ្មែរ, ថ្នាក់ទី១, ថ្នាក់ទី២,ថ្នាក់ទី៣,ថ្នាក់ទី៤, ថ្នាក់ទី៥, ថ្នាក់ទី៦, ថ្នាក់ទី៧, ថ្នាក់ទី៨, ថ្នាក់ទី៩, ថ្នាក់ទី១០, ថ្នាក់ទី១១, ថ្នាក់ទី១២

កំណាព្យសម្រាប់យុវវ័យ

កំណាព្យខ្មែរ

កំណាព្យស្នេហ៍មាស

កំណាព្យជម្ងឺខ្មែរ

ពង្សាវតាខ្មែរ សង្ខេប បទកំណាព្យ

អក្សរសាស្ត្រខ្មែរ, ភាសាខ្មែរ, ថ្នាក់ទី១, ថ្នាក់ទី២,ថ្នាក់ទី៣,ថ្នាក់ទី៤, ថ្នាក់ទី៥, ថ្នាក់ទី៦, ថ្នាក់ទី៧, ថ្នាក់ទី៨, ថ្នាក់ទី៩, ថ្នាក់ទី១០, ថ្នាក់ទី១១, ថ្នាក់ទី១២

អ្នកថា និងអ្នកធ្វើ

អ្នកថាចាំថាមិនអស់ពាក្យ ក្រឡេកបែរងាកទាស់ទាំងអស់

អ្នកធ្វើស្រវាគ្រប់ចន្លោះ ស្ងាត់ៗធ្វើអស់ត្រូវមាត់ទៀត។

អ្នកថាប្រសព្វមានទ្រឹស្តី មិនដែលខុសអីចំពោះញាតិ

ឃើញតែប៉ោចៗមិនសល់ស្នៀត ចិត្តវិញចង្អៀតទាស់មិនឈប់។

អ្នកធ្វើបែកញើសហូររហាម ងាកឆ្វេងបែរស្តាំបម្រើសព្វ

ដាក់នេះខុសនោះសឹងនឹងឡប់ ត្រូវមាត់គេជាប់មិនលោះពេល។

អ្នកថាឈរថាច្រត់ចង្កេះ ការពិតមិនខ្មេះស្តីច្រំដែល

ឧស្សាហ៍តែមាត់ដៃមិនដែល ស្រវាក្រវែលកិច្ចការអ្វី។

ថ្វីបើត្រូវមាត់ត្បិតខំធ្វើ ក៏គង់ប្រសើរជាងទ្រឹស្តី

ព្រោះនាំប្រយោជន៍ជូនផែនដី មិនស្តីប៉ោចៗប្រយោជន៍សូន្យ។

ផ្កាយ និងព្រះចន្ទ្រ

១ ផ្កាយរះសែនខ្ពស់ឆ្ងាយហួសដី រះមួយរាត្រីអួតលោកា

បញ្ចេញពន្លឺព្រិចៗថ្លា មិនយល់ទុក្ខាសត្វរស់រាន ។

២ ហ្វូងផ្កាយច្រើនមូមីដេរដាស ត្រចង់ត្រចះលើវិមាន

មហាមេឃាជាជើងពាន គាំទ្រឲ្យមានពន្លឺផ្កាយ ។

៣ ផ្កាយរះត្រឹមបង្អួតលោកា មិនដូចចន្ទ្រថ្លាស្ម័គ្រចិត្តកាយ

បំភ្លឺសព្វសត្វឲ្យសប្បាយ តែគួរឲ្យស្ដាយមេឃលេបបាត់ ៕

ស្រណោះគ្រាដើម

១. ដើមឡើយធម្មជាតិស្រស់ត្រកាល វិសេសវិសាលត្រជាក់ចិត្ត

រុក្ខជាតិបៃតងក្រាលប្រណីត សោភ័ណដាមដិតស្អិតនេត្រា ។

២. វាលស្រែដើមស្រូវគួរគយគន់ បក់ស្លឹកទោទន់រីកស្រស់ថ្លា

ត្នោតឈរអួតរាងយ៉ាងសង្ហា ខ្ពស់ទាបត្រៀបត្រាតាមភ្លឺស្រែ ។

៣. ដើមឈើតូចធំច្រើនក្រាស់ក្រៃ ញឹកដូចម្រាមដៃដុះហូហែ

មានច្បាប់ក្រឹត្យក្រមដោតដាំថែ បរទេសផងដែរជញ្ចក់មាត់ ។

៤. អនិច្ចាឥឡូវសែនស្រណោះ អ្វីៗទាំងអស់មិនប្រាកដ

ទឹកដីប្រែប្រួលជ្រួលបែនបត់ ធ្លាក់ខ្លួនកំសត់សោះកក្រោះ ។

៥. ព្រៃឈើរលាយបាត់សំណើម ដែលធ្លាប់ជួយផ្ដើមជីវិតរស់

ត្នោតកេរ្ដិ៍ដូនតាក៏រលស់ ចិត្តនឹកស្រណោះគ្រាកន្លង ៕

ម្ចាស់ជីវិត

កថាដើម

១. គោក្របីសេះសត្វបម្រើ ជីវិតសុំផ្ញើលើដៃមនុស្ស

ផ្លូវភក់ផ្លូវគោកប្រឹងទម្លុះ គោក្របីពុះពារដល់ត្រើយ ។

២. កម្លាំងសិងប្រៀបម៉ាស៊ីនបាន ជួយម្ចាស់ថ្កើងថ្កានបានល្ហែល្ហើយ

បានស្មៅមួយកងស៊ីឲ្យស្បើយ មានកម្លាំងហើយព្រោះផ្ទៃឆ្អែត ។

៣. ស្រេកទឹកមិនដឹងប្រាប់ដូចម្ដេច ស្រេកខ្លាំងឬតិចត្រូវដឹងហេតុ

មិនចេះហាស្ដីឈើញក្រឡែត ឆ្អែតឬមិនឆ្អែតមិនហ៊ានទារ ។

៤. ទោះមនុស្សឬសត្វតែងចង់រស់ ហូបឆ្អែតមួយពោះព្រោះសង្ខារ

ពេលមានកម្លាំងមិនទៅណា ប្រើតាមប្រាថ្នាចិត្តលោកម្ចាស់ ៕

ដកស្រង់ចេញពីសៀវភៅ “សមូហកម្មអក្សរសិល្ប៍ នូ ហាច”

១. កំណាព្យសម្រាប់យុវវ័យ

២. កំណាព្យខ្មែរ

៣. កំណាព្យស្នេហ៍មាស

៤. កំណាព្យជម្ងឺខ្មែរ

៥. ពង្សាវតាខ្មែរ សង្ខេប បទកំណាព្យ

더 보기

What's new in the latest 9.3

Last updated on Aug 10, 2019
Minor bug fixes and improvements. Install or update to the newest version to check it out!
더 보기

비디오 및 스크린 샷

  • នាទីកំណាព្យ ភាគ៣ 포스터
  • នាទីកំណាព្យ ភាគ៣ 스크린샷 1
  • នាទីកំណាព្យ ភាគ៣ 스크린샷 2
  • នាទីកំណាព្យ ភាគ៣ 스크린샷 3
  • នាទីកំណាព្យ ភាគ៣ 스크린샷 4
  • នាទីកំណាព្យ ភាគ៣ 스크린샷 5
  • នាទីកំណាព្យ ភាគ៣ 스크린샷 6
  • នាទីកំណាព្យ ភាគ៣ 스크린샷 7

នាទីកំណាព្យ ភាគ៣의 오래된 버전

APKPure 아이콘

APKPure 앱을통한매우빠르고안전한다운로드

한번의클릭으로 Android에 XAPK/APK 파일을설치할수있습니다!

다운로드 APKPure
thank icon
사용자 환경을 개선하기 위해 이 웹 사이트의 쿠키 및 기타 기술을 사용합니다.
이 페이지의 링크를 클릭하면 당사의 개인 정보 보호 정책쿠키 정책에 동의하는 것입니다.
더 알아보기